វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានតំណាងមកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសថ្នាក់តំបន់ស្តីពី ការសិក្សារបស់ក្រុមប្រឹក្សា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡវ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖
១. ពិភាក្សា និងឯកភាពលើវិធីសាស្ត្រ និងសំណើការវាយតម្លៃផលប៉ះពាល់ជាបណ្តុំ ដោយរួមទាំងការប្រើប្រាស់សូចនាករ សម្រាប់វិភាគនៃកាវាយតម្លៃ
២. ពិភាក្សា ផ្លាស់ប្តូរ និងចែករំលែក ទិដ្ឋភាពរួម ថាតើត្រូវធ្វើការកែសម្រួល ការរៀបចំឯកសារវាយតម្លៃការប៉ះពាល់បណ្តុំ ឱ្យបានល្អប្រសើរ នៅពេលអនាគតដូចម្តេច?
៣. ពិនិត្យមើលឡើងវិញលើសំណើ Sub-development Scenario ចុងក្រោយ សម្រាប់ការជ្រើសរើស Thematics និង
៤. ពិភាក្សាបញ្ចប់លើសូចនាករសំខាន់ៗ សម្រាប់ប្រើប្រាស់ការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម៕