Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី លទ្ធផល​នៃ​ការ​សិក្សា​វាយ​តម្លៃ​ផលប៉ះពាល់ និង​ភាព​ងាយ​រងគ្រោះ​នៃ​គ្រោះ​រាំង​ស្ងួត (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី លទ្ធផល​នៃ​ការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ និង​ភាព​ងាយ​រង​គ្រោះ​នៃ​គ្រោះ​រាំង​ស្ងួត និង​ការ​សិក្សា​វាយ​តម្លៃ​តម្រូវ​ការ​នៃ​ការ​កសាង​សមត្ថភាព នៅ​ខេត្ត​សៀមរាប ដោយ​មាន​សមាសភាព​ចូលរួមសរុបចំនួន ១៥រូប។

គោលបំណងនៃកិច្ចប្រជុំគឺ៖ ១. បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃគ្រោះរាំងស្ងួត ២. បង្ហាញពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការកសាងសមត្ថភាព ៣. ប្រមូលមតិ យោបល់ និងអនុសាសន៍ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួល និងបញ្ចប់របាយការណ៍ទាំងពីរ ៤. ពិភាក្សា និងឯកភាពលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់ស្ថានីយ៍ជលសាស្ត្រ និងឧតុនិយម៕