សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី ផែនការវិមជ្ឈការ និងការរៀបចំលើរបាយការណ៍ផលប៉ះពាល់សង្គម និងភាពងាយរងគ្រោះ ក្នុងច្រករបៀងនៃអាងទន្លេមេគង្គក្រោម (SIMVA) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ២២រូប។
គោលបំណងនៃសិក្ខាសាលាគឺ៖ ១. បង្ហាញជូន និងពិភាក្សាលើរបាយការណ៍ SIMVA សម្រាប់ឆ្នាំ២០១៤-២០១៥ ២. បង្ហាញជូន និងពិភាក្សាលើផែនការវិមជ្ឈការការងារ SIMVA ដោយរួមបញ្ចូលផែនទីចង្អុលផ្លូវ និង ៣. កំណត់ការរួមបញ្ចូលគ្នានៃការស្រាវជ្រាវរបស់ SIMVA និងការប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គម សម្រាប់ផែនការអាងទន្លេ៕