ហូជីមិញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជ ដែលមានតំណាងមកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់តំបន់លើកទី៨ ស្តីពីការសិក្សារបស់ក្រុមប្រឹក្សា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
1. ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងផែនការរបស់ Sectors និង discipline ការសិក្សារបស់ក្រុមប្រឹក្សា
2. ពិភាក្សា និងអនុម័តលើវិធីសាស្ត្រ និងសំណើការវាយតម្លៃផលប៉ះពាល់ជាបណ្តុំ ដោយរួមទាំងការប្រើប្រាស់សូចនាករសម្រា
3. ពិនិត្យ និងអនុម័តលើសំណើ Sub-development scenario សម្រាប់ Thematic ដែលបាន ជ្រើសរើស។
4. ពិនិត្យ និងអនុម័តលើទម្រង់របាយការណ៍ចុងក្រោយរបស់ក្រុម Thematic និង discipline៕