Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី៣១ របស់​គណ:កម្មាធិការ​រួម (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៣១ របស់​គណ:​កម្មាធិការ​រួម​ស្តីពី រចនា​សម្ព័ន្ធ​លេខា​ធិការ​ដ្ឋាន គណ:​កម្មការ​ទន្លេ​មេគង្គ នៅលេខាធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំ​ទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖

  • ពិនិត្យ និងពិភាក្សាលើសំណើកែសម្រួលសេចក្តីព្រាងសៀវភៅណែនាំ
  • នីតិវិធីអនុវត្តន៍ហិរញ្ញវត្ថុ
  • គោលការណ៍ណែនាំធនធានមនុស្ស
  • ការរៀបចំក្រុមជំនាញការ របស់គណ:កម្មការទន្លេមេគង្គ (MRC Expert Groups)
  • បទបញ្ជាផ្ទៃក្នុង របស់លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ ដោយអនុលោមតាមរចនាសម្ព័ន្ធថ្មីរបស់ខ្លួន
  • ពិភាក្សាសុំយោបល់ណែនាំលើសំណើអំពីរចនាសម្ព័ន្ធ​ និងការប្រតិបត្តិរបស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ប្រចាំតំបន់របស់គណៈកម្មការទន្លេមេគង្គ ស្ថិតនៅរាជធានីភ្នំពេញ និ
  • ពិភាក្សាអំពីផែនការរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី៣  របស់ MRC ក្នុងឆ្នំា២០១៨ នៅកម្ពុជា៕