កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារ បានចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការ សម្របសម្រួល នាវាចរណ៍មេគង្គ កម្ពុជា-វៀតណាម នៅទីរួមខេត្ត សៀមរាប។
តំណាងប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ចាន់ តារា អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងតំណាងប្រតិភូវៀតណាម ដឹកនាំដោយលោក Hoang Hong Giang អគ្គនាយករដ្ឋបាលផ្លូវទឹកវៀតណាម។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីរៀបចំការបង្កើត និងធ្វើសុខដុមកម្មស្តង់ដារបច្ចេកទេស ច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រង និងសុវត្ថិភាពដឹកជញ្ជូនផ្លូវទឹក៕