សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការចូលរួមរបស់អ្នកពាក់ព័ន្ធ (ថ្ងៃទី ២២-២៤ ខែឧសភា ឆ្នាំ២០១៧)
បាងកក៖ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពី ការចូលរួមរបស់អ្នកពាក់ព័ន្ធ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់មេគង្គក្រោម ដែលរៀបចំដោយអង្គការ PACT/Lower Mekong Initiative ដោយមានអ្នកចូលរួមចំនួន ៥៩រូប មកពីប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អំពី៖
- គោលនយោបាយ ការចូលរួមជាក់ស្តែង ដោយភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងផែនការ
- អត្ថប្រយោជន៍ និងហានិភ័យសម្រាប់ការចូលរួមដោយភាគីពាក់ព័ន្ធឲ្យមានប្រសិទ្ធភាព
- ការប្រើប្រាស់ឧបករណ៍ ដោយផ្តោតសំខាន់លើក្រុមដែលងាយរងគ្រោះ និងសមភាពយេនឌ័រ៕