Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ (ថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៧)

សៀមរាប៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​តំបន់​ស្តីពី ការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ លើ​ភាព​ងាយ​រង​គ្រោះ​នៃ​សេដ្ឋកិច្ច-​សង្គម និង​ស្ថាន​ភាព​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម នៅខេត្តសៀមរាប ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង-ស្ថាប័ន នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំងបួន បុគ្គលិកគណៈកម្មការទន្លេមេគង្គ អ្នកជំនាញការបច្ចេកទសអន្តរជាតិមកពីអូស្រ្តាលី អង់គ្លេស និង GIZ។

គោលបំណងនៃកិច្ចប្រជុំគឺ៖ ១) ពិនិត្យ និងផ្តល់មតិយោបល់ និងអនុសាសន៍នានា ដើម្បីធ្វើការបញ្ចប់ឯកសារវាយតម្លៃខាងលើ ដែលជាសមាសភាគមួយ ក្នុងចំណោមសមាសភាគផ្សេងៗទៀត នៃការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំក្នុងអាងទន្លេមេគង្គក្រោម និង ២) ពិភាក្សាអំពីកិច្ចការបន្តនៃការបញ្ចប់ឯកសារខាងលើ៕