កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងអាទិភាពក្នុងផែនការមេដឹកជញ្ជូនផ្លូវទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧)
សៀមរាប៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងអាទិភាពក្នុងផែនការមេដឹកជញ្ជូនផ្លូវទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC សរុបចំនួន ២៤រូប។
គោលបំណងនៃកិច្ចប្រជុំគឺ (១) បង្ហាញអំពីគម្រោងឆ្លងដែន និងគម្រោងជាតិដែលមានផលប៉ះពាល់ឆ្លងដែន (២) ពិភាក្សា និងប្រមូលមតិយោបល់លើគម្រោងផែនការមេជាអាទិភាព និងផែនការសម្រាប់អនុវត្តន៍បន្ត៕