វេទិកាថ្នាក់តំបន់លើកទី៤ ស្តីពី ការអនុវត្តគម្រោងវារីអគ្គិសនី ដែលមាននិរន្តរភាព (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំវេទិកាថ្នាក់តំបន់លើកទី៤ ស្តីពី ការអនុវត្តគម្រោងវារីអគ្គិសនី ដែលមាននិរន្តរភាព ដោយមានការចូលរួមពីប្រទេសទាំង៤ ជាសមាជិក គណៈកម្មការទន្លេមេគង្គ ចិន មីយ៉ាន់ម៉ា អង្គការសង្គមស៊ីវិល ក្រុមហ៊ុនវិនិយោគលើវិស័យថាមពល និងវិទ្យាស្ថានស្រាវជ្រាវ។ ដោយឡែកភាគីកម្ពុជាមាន ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងឧតុនិយម និង អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃវេទិកានេះគឺ ផ្តោតសំខាន់លើការពិភាក្សាលើការអនុវត្កផែនការរអភិវឌ្ឍគម្រោងវារីអគ្គិសនី ក្នុងអាងទន្លេ ជាមួយដៃគូរអភិវឌ្ឍន៍៕