Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី ម៉ូដែល គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ទឹក (ថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹក​នាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី ម៉ូដែល គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ការ​គ្រប់គ្រង​ទិន្នន័យ ក្នុង​អាង​ទន្លេមេគង្គ និងការ​បន្ស៊ីគ្នា រវាង​កម្រិត​ជាតិ និង​កម្រិត​តំបន់ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ ម៉ូដែល ថ្នាក់​ជាតិ មាន​តំណាង​មក​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពិនិត្យលើប្រព័ន្ធ ម៉ូដែល ធនធានទឹកដែលធ្លាប់បានប្រើប្រាស់ និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា (២) ពិភាក្សាលើសេចក្តីព្រាងឯកសារទាំងនោះ សម្រាប់លើកកម្ពស់សមត្ថភាព ម៉ូដែល ធនធានទឹកថ្នាក់តំបន់ និងកំណត់លទ្ធភាពនៃការបន្ស៊ីគ្នារវាងថ្នាក់ជាតិ និងថ្នាក់តំបន់ (៣) ពិនិត្យពិភាក្សាលើលទ្ធភាពដែលធ្វើឱ្យប្រសើរឡើង ក្នុងការបង្កើត ម៉ូដែល និង (៤) ពិនិត្យលើលទ្ធភាពក្នុងការធ្វើឱ្យប្រសើរ និងការបង្កើតប្រព័ន្ធ ម៉ូដែល ធនធានទឹកថ្នាក់ជាតិ និងក្រុមជំនាញការជាតិ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹក៕