Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ លើការសម្របសម្រួលការងារ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧)

ដាណាង៖ ក្រុម​ការងារ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិ​ការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា បានចូលរួមកិច្ច​ប្រជុំ​ថ្នាក់តំបន់ លើ​ការ​សម្រប​សម្រួល​ការ​ងារ​រួម រវាង​ការិយាល័យ​នាយកប្រតិបត្តិ និង​ផ្នែក​ផែនការ ដែល​រៀបចំឡើង​ដោយ​លេខាធិកា​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ នៅទីក្រុង ដាណាង ប្រទេស​វៀតណាម។

កិច្ច​ប្រជុំនេះធ្វើ​ឡើង​ដើម្បី (I) ឱ្យ​មាន​ការ​យល់​ដឹង​លើ​ការ​ងារ​របស់​ផ្នែក​ទាំងពីរ ក្នុងការសម្រេចអនុវត្តផែនការប្រចាំឆ្នាំ២០១៧ (II) ចែករំលែក និងពិភាក្សាអំពីភាពប្រឈមដែលលេខាធិការដ្ឋាន និងប្រទេសជាសមាជិកជួបប្រទះ ក្នុងការអនុវត្តផែនការប្រចាំឆ្នាំ២០១៧ និង (iii) បង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ និងថ្នាក់តំបន់លើការងារអនុវត្តន៍ផែនការ៕