កិច្ចប្រជុំថ្នាក់តំបន់ ក្រុមការងារសម្របសម្រួលផ្នែកផែនការ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧)
ដាណាង៖ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ របស់ក្រុមការងារសម្របសម្រួលផ្នែកផែនការ ដែលរៀបចំឡើងដោយលេខាធិកាដ្ឋាន គណៈកម្មការទន្លេមេគង្គ នៅទីក្រុង ដាណាង ប្រទេសវៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី (I) ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងលើគ្រប់វិស័យ ក្រោមការគ្រប់គ្រងនៃផ្នែកផែនការ (II) ពិភាក្សាលើផែនការ ដើម្បីបញ្ចប់លើសកកម្មភាពតាមវិស័យមួយចំនួន និង (iii) ដើម្បីបង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ និងថ្នាក់តំបន់ លើការអនុវត្តការងារក្នុងផ្នែកផែនការ៕