ព្រះសីហនុ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល និងឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងសម្របសម្រួល កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ការវាយតម្លៃសេណារីយ៉ូមេ និងសេណារីយ៉ូរង នៃការអភិវឌ្ឍក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិភាក្សា និងប្រមូលមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង នៃគម្រោងអភិវឌ្ឍតាមដងទន្លេមេគង្គភាគខាងក្រោម (២) ពិភាក្សា និងផ្តល់យោបល់បច្ចេកទេស សម្រាប់កែសម្រួលលើលទ្ធផលនៃការសិក្សា (៣) ធ្វើការសន្និដ្ឋានលើលទ្ធផលនៃការសិក្សា ដើម្បីទទួលបានការឯកភាពពីក្រសួងស្ថាប័ន-ពាក់ព័ន្ធ និង(៤) ពិនិត្យលើផែនការអនុវត្តន៍ សម្រាប់ការផ្សព្វផ្សាយ និងផ្ទេរចំណេះដឹង៕