Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​កសាង​សមត្ថភាព (ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា រួម​មាន​តំណាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ក្រសួង​កិច្ចការនារី ក្រសួង​ផែនការ និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា ចូល​រួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងសមត្ថភាព និងការកសាងផែនការសកម្មភាពយេនឌ័រ របស់គណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ការបញ្ជ្រាបយេនឌ័រ ទៅក្នុងស្ថាប័ន ដែលមានសមាសភាពចូលរួមពីមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ GIZ, SIDA, WOCAN, Oxfam និងប្រតិភូគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិកMRC។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ស្វែងរកយោបល់ និកៀរគរការគាំទ្រពីអ្នកចូលរួម លើសេចក្តីព្រាងផែនការសកម្មភាពយេនឌ័រ របស់គណៈកម្មការទន្លេមេគង្គ និង (២) រៀបចំបង្កើតផែនការសកម្មភាពយេនឌ័រ នៅតាមគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក MRC៕