Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី៩ របស់​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ និង​សម្រប​សម្រួល​កិច្ចប្រជុំ​លើក​ទី៩ របស់​ក្រុម​ការងារ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម)។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិនិត្យអំពីវឌ្ឍនភាពការងារ និងកសាងផែនការសម្រាប់បញ្ចប់ការងារសិក្សា របស់ក្រុមសិក្សា ចុងឆ្នាំ២០១៧  (២) បង្ហាញអំពីលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង របស់ក្រុមការងារសិក្សាសម្រាប់ក្រុមប្រឹក្សា និងការឯកភាពលើលទ្ធផលបណ្តោះអាសន្ន (៣) បង្ហាញអំពីផែនការផ្ទេរចំណេះដឹង សម្រាប់ប្រទេសជាសមាជិក ក្នុងឆ្នាំ២០១៨ និង (៤) ប្រមូលអនុសាសន៍លើរបាយការណ៍ចុងក្រោយនៃការវាយតម្លៃផលប៉ះពាល់៕