សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការអភិវឌ្ឍផ្ទៀងផ្ទាត់សហម៉ូដែល (ថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមានតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការអភិវឌ្ឍផ្ទៀងផ្ទាត់សហម៉ូដែល និងដោយមានការចូលរួមពីប្រទេសជាសមាជិក។
គោលបំណងនៃសិក្ខាសាលាគឺ៖
១- ពិនិត្យឡើងវិញពីរចនាសម្ព័ន្ធ និងការសម្មត់ក្នុងការកសាងឱ្យមានបច្ចុប្បន្នភាព របស់សហម៉ូដែល នៃការប្រៀបធៀប សេដ្ឋកិច្ច បរិស្ថាន ផលប្រយោជន៍សង្គម និងផលប៉ះពាល់ នៃសេណារីយ៉ូផ្សេងៗទៀតទៅអនាគត
២- បណ្តុះបណ្តាលក្រុមអ្នកបច្ចេកទេសរបស់ MRC ក្នុងការប្រើសហម៉ូដែល
៣- កំណត់បន្ថែមសេណារីយ៉ូ ម៉ូដែល
៤- សហម៉ូដែល គឺជាឧបករណ៍សម្រាប់អ្នកធ្វើសេចក្តីសម្រេច ក្នុងការវាយតម្លៃ និងជ្រើសរើសផែនការ របស់ MRC៕