Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី៥ នៃ​គណ:​កម្មាធិការ​ថវិកា របស់ MRC (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការងារ បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៥ នៃ​គណ:​កម្មាធិការ​ថវិកា របស់ MRC ដែល​រៀប​ចំ​ឡើង​ដោយ​លេខាធិការ​ដ្ឋាន គណ:​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈ​កម្មាធិការ​ថវិកា នៃ​ប្រទេស​ជា​សមាជិក​ ដៃ​គូ​អភិវឌ្ឍន៍ និង​មន្ត្រី​លេខាធិការ​ដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺ​៖

១/ ពិនិត្យកែសម្រួលឡើងវិញលើ សេចក្តីព្រាងផែនការការងារឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើការចំណាយថវិកាក្នុងឆ្នាំ២០១៧ និងថវិកាគ្រោងសម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្ត

២/ រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាព​ឡើងវិញ ដើម្បីបញ្ជូនសេចក្តីកែសម្រួលផែនការការងារឆ្នាំ២០១៨នេះ​ ដាក់ឆ្លងទៅ​គណ:កម្មាធិការរួម​ ដើម្បីពិនិត្យ និងអនុម័ត និងសុំការឯកភាពពីក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សា MRC ខាងមុខ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងប៉ាតាយា ប្រទេសថៃ៕