Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី កម្ម​វិធី​អភិវឌ្ឍន៍​ទឹក និង​ការ​ប្រែប្រួល​អាកាស​ធាតុ (ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧)

កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ និង​សម្រប​សម្រួល​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី កម្ម​វិធី​អភិវឌ្ឍន៍​ទឹក និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ២០១៧ តំណាក់​កាលទី១ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ដៃ​គូ​ទឹក​កម្ពុជា នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តក្រចេះ និងមណ្ឌលគីរី សមាជិកដៃគូទឹកកម្ពុជាមកពីសហគមន៍អាងព្រែកទាំង៤  ក្រុមប្រតិបត្តិការដៃគូទឹកកម្ពុជា និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សាលើលទ្ធផលនៃការសិក្សាស្វែងយល់ លើការគ្រប់គ្រងទឹកជំនន់ចម្រុះ (២) ពិគ្រោះយោបល់លើបញ្ជីគម្រោងរួម និង (៣) រៀបចំបញ្ចប់ឯកសារ ដាក់ជូនឯកសារទៅថ្នាក់តំបន់អាស៊ីអាគ្នេយ៍៕