Developed by Khmer Focus
សិក្ខា​សាលា​ស្តីពី ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​សន្តិសុខ​ស្បៀង (ថ្ងៃទី ០៥-០៧ ខែធ្នូ ឆ្នាំ២០១៧)

ចិន៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី ក្រសួង​ធនធាន​ទឹក និង​ឧុនិយម បាន​ចូល​រួម​សិក្ខា​សាលា​ស្តីពី ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​សន្តិសុខ​ស្បៀង នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ធនធានទឹក​ឡាងឆាង-មេគង្គ និង​ដោយ​មានវត្តមានរបស់មន្រ្តីតំណាងក្រសួង ស្ថាប័នមកពីប្រទេសទាំង៦ រួមមាន ចិន ភូមា ថៃ ឡាវ វៀតណាម និងកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនទាន ជុំវិញការគ្រប់គ្រងធនធានទឹក និងសន្តិសុខស្បៀង ក្នុងប្រទេសក្នុងអាងទន្លេមេគង្គក្រោម ប្រទេសចិន និងភូមា និងចូលរួមលំហាត់ជាក់ស្តែងកំណត់អាទិភាព និងដំណោះស្រាយផ្អែកតាមបរិបទ និងតម្រូវការនៃប្រទេសនីមួយៗ និងចូលរួមមតិយោបល់ជុំវិញសេចក្តីព្រាងគំនិតកសាងផែនការសកម្មភាព៥ឆ្នាំ ២០១៨ ដល់ ២០២២ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡាងសាងមេគង្គ៕