Developed by Khmer Focus
កិច្ច​ប្រជុំ​ការងារ​ស្តីពី ផែនការ​សកម្មភាព​រួម (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ការងារ នៃ​វេទិកា​រួម របស់ MRC (Working Session of the MRC Joint Platform) ស្តីពី ផែនការ​សកម្មភាព​រួម (Joint Action Plan) សម្រាប់​គម្រោង អភិវឌ្ឍន៍​វារីអគ្គិសនី​ប៉ាក់បេង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក MRC និង​មន្ត្រី​លេខាធិការ​ដ្ឋាន ​MRC។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ (១). ពិនិត្យរួមគ្នាលើការកែសម្រួលឯកសារផែនការសកម្មភាពរួម (JAP)  ជាឯកសារចុងក្រោយ មុនដាក់ឱ្យ JC អនុម័តក្នុងកិច្ចប្រជុំលើកទី៤៧ ក្នុងឆ្នាំ២០១៨ (២). ពិនិត្យឡើងវិញលើ ព័ត៌មានលំអិតនៃតម្រូវការធនធាន សម្រាប់ធ្វើបច្ចុប្បន្នភាព SHDS និង (៣). ពិនិត្យមើលឡើងវិញអំពី ការឆ្លើយតប ការផ្តល់យោបល់សម្រាប់កែសម្រួល MASAP៕