Developed by Khmer Focus
ឯកឧត្តម តែ ណាវុធ ទទួលជួប Dr. Pham Tuan Phan (ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ​ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម នៃ​​គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ឆ្នាំ​២០១៨ និង​ឯកឧត្តម សូ​ សុភ័ទ្ទ អគ្គ​លេខាធិការ​រង បាន​ទទួល​ជួប​ជាមួយ Dr. Pham Tuan Phan នាយក​ប្រតិបត្តិ នៃ​​លេខាធិការ​ដ្ឋាន ​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ជំនួបពេលនេះ ធ្វើឡើង​ស្របតាមនីតិវិធីនៃការវាយតម្លៃ ការបំពេញការងាររបស់លោក (CEO) នៅឆ្នាំទី២ (២០១៧ កន្លងមក) គឺមកដល់ដំណាក់កាលត្រូវជួបសន្ទនា ការពិភាក្សាអំពីបញ្ហាប្រឈមនានា និងការណែនាំផ្តល់អនុសាសន៍ ដល់ CEO សម្រាប់យកទៅអនុវត្តន៍ នៅក្នុងឆ្នាំ២០១៨៕