កិច្ចប្រជុំថ្នាក់តំបន់លើការសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស (ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ លើការសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស ដោយមានការចូលរួមពី មន្ត្រីតំណាងប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំគឺ៖ (១). ផ្តល់ការយល់ដឹងលើមុខងារ និងសកម្មភាពសម្រាប់ការងារឆ្នាំ២០១៨ ដូចមាននៅក្នុងផែនការការងារឆ្នាំ២០១៨ (២). ពិភាក្សាលើវិធានការអនុវត្តន៍ ដើម្បីសម្រេចលទ្ធផលរំពឹងទុក ដោយផ្អែកលើមេរៀនក្នុងឆ្នាំ២០១៧ និង (៣). ស្វែងយល់ពីការទទួលខុសត្រូវ និងមុខងារសម្រាប់បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការសម្របសម្រួលអនុវត្តន៍ការងារ៕