សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពី គម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកឆ្លងដែន (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨)
កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពី គម្រោងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងអនុអាងសេសាន-ស្រែពក និងតំបន់ដីសណ្តទន្លេមេគង្គ រវាងកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិពាក់ព័ន្ឋ និងបណ្តាមន្ទីរពាក់ព័ន្ធ នៃខេត្តជាប់ព្រំដែនវៀតណាមរួមមាន ខេត្តតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង មណ្ឌលគីរី រតនគិរី និងខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី ធ្វើការពិភាក្សាប្រមូលមតិយោបល់ពីអ្នកចូលរួមទាំងអស់ លើការរៀបចំយន្តការសហប្រតិបត្តិការឆ្លងដែន ជាមួយភាគីវៀតណាម ក្នុងការចែករំលែកទិន្នន័យ និងព័ត៌មាន និងការដោះស្រាយនូវបញ្ហាមួយចំនួនទៀត៕