វគ្គបណុះបណ្ដាលថ្នាក់តំបន់ស្ដីពី ការប្រើប្រាស់ម៉ូដែល URBS (ថ្ងៃទី ២៤-២៦ ខែមករា ឆ្នាំ២០១៨)
សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំវគ្គបណុះបណ្ដាលថ្នាក់តំបន់ស្ដីពី ការប្រើប្រាស់ម៉ូដែល URBS សម្រាប់ព្យាករណ៍ជំនន់ទឹកទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក និងមន្រ្តីនៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃវគ្គបណុះបណ្ដាលគឺដើម្បី (១). ណែនាំអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ម៉ូដែល URBS (២). ផ្ដល់ការយល់ដឹងអំពីភាសាម៉ូដែល វិធីសាស្រ្ដកែតម្រូវ rating curves និងធ្វើការកែសម្រួលលទ្ធផលម៉ូដែល ដោយប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យ URBS និង (៣). ធ្វើការកែសម្រួលលទ្ធផលពីម៉ូដែល និងកំណត់ប៉ារ៉ាម៉ែត្រសំខាន់សម្រាប់ការសិក្សារវាយតម្លៃពីផលប៉ះពាល់៕