Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ជាមួយដៃគូអភិវឌ្ឍន៍ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណ:កម្មការ​ទន្លេ​មេគង្គ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​តំបន់ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ស្តីពី ការ​ធ្វើ​បច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​អំពី គ្រោងប្លង់បឋម សម្រាប់​គម្រោង​វារីអគ្គិសនី ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃ​ប្រទេស​ជា​សមាជិក ជំនាញ​ការ និង​ក្រុម​ការងារ​លេខា​ធិការដ្ឋាន​ផ្នែក ISH0306 និង​ដៃ​គូ​អភិវឌ្ឍន៍។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលមតិយោបល់ពីក្រុមហ៊ុនអភិវឌ្ឍន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលធ្លាប់ពាក់ព័ន្ធក្នុងដំណើរការប្រើប្រាស់ គោលការណ៍ណែនាំគ្រោងប្លង់បឋម វារីអគ្គិសនី២០០៩ និងនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង ដើម្បីធ្វើបច្ចុប្បន្នភាព៕