សិក្ខាសាលាស្តីពី របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនី ស្ទឹងពោធិសាត់១ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី របាយការណ៍សមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនី ស្ទឹងពោធិសាត់១ ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន។
គោលបំណងនៃសិក្ខាសាលាគឺ៖
១)- បង្ហាញពីរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោង
២)- បង្ហាញពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និង
៣)- បង្ហាញពីផែនការផ្លាស់ប្តូរទីលំនៅ