Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃការគ្រប់គ្រងគ្រោះរាំងស្ងួត (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ ដើម្បីពិនិត្យ​លើសេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្រ្ត នៃការ​គ្រប់គ្រង​គ្រោះ​រាំងស្ងួត ឆ្នាំ២០១៩-២០២៣ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុម​ការងារ​លេខាធិការ​ដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺ (១). ពិនិត្យលើតារាងម៉ាទ្រិកនៃមតិយោបល់ និងអនុសាសន៍ពីប្រទេសជាសមាជិក កាលពីកិច្ចប្រជុំថ្នាក់តំបន់ សម្រាប់ជាមូលដ្ឋានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ២០១៩-២០២៣ (២). ពិនិត្យលើយុទ្ធសាស្រ្ត និងការងារអាទិភាព របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង (៣). ពិនិត្យលើផែនទីវិថី និងទិសដៅការងារបន្ត សម្រាប់កសាងផែនការយុទ្ធសាស្រ្ត៕