Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ពង្រឹងសមត្ថភាពបរិស្ថាន និងសង្គមនៅកម្ពុជា (ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុ​ប្រធាន​នាយក​ដ្ឋាន បណ្តា​គម្រោង និង​កម្មវិធី និង​ជា​មន្ត្រី​ផ្នែក Safeguard សមាស​ភាគ​ទី​២ នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី​៣ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី ការ​ពង្រឹង​សមត្ថភាព​បរិស្ថាន និង​សង្គម​នៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​ធនាគារ​ពិភពលោក នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលាគឺ៖

១)- ស្វែងយល់អំពីការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម នៃគម្រោងរបស់ធនាគារពិភពលោកនៅកម្ពុជា

២)- លើកស្នើវិធានការដែលចាំបាច់ដល់ក្រុមការងារ និងអង្គភាពគ្រប់គ្រងគម្រោង សំដៅឆ្លើយតបចំពោះចំណុចខ្វះខាត និងពង្រឹងការគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន និង

៣)- ផ្តល់ព័ត៌មានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងការពង្រឹងស្ថាប័ននាពេលអនាគត ពាក់ព័ន្ធនឹងការការពារហានិភ័យបរិស្ថាន និងសង្គម៕