Developed by Khmer Focus
កិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការវិស័យធនធានទឹក (ថ្ងៃទី ០១-០២ ខែមីនា ឆ្នាំ២០១៨)

ឈៀងរ៉ៃ៖ ប្រទេស​ថៃ បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី​២ នៃ​ក្រុម​ការ​ងារ​ចម្រុះ សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ធន​ធាន​ទឹក ក្រោម​យន្ត​ការ​កិច្ច​សហប្រតិបត្តិការ ឡាងឆាង-មេគង្គ ដែល​ជា​យន្ត​ការ​មួយ​ទ្រទ្រង់​ដោយ​ប្រទេស​ចិន។

កិច្ច​ប្រជុំ​នេះ​ចូល​រួម​ដោយ​តំណាង​ពី​ប្រទេស​ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។ តំណាង​ពី​កម្ពុជា​មាន​ចំនួន ​២រូប​គឺ​លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានប្រតិភូ និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការលើវិស័យធនធានទឹក សម្រាប់ប្រទេសនីមួយៗ តាមរយៈក្រុមការងារចម្រុះ លើវិស័យធនធានទឹក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង៕