Developed by Khmer Focus
កិច្ចប្រជុំរួម ដើម្បីពិភាក្សាលើឯកសារយន្តការកិច្ចសហប្រតិបត្តិការរួម (ថ្ងៃទី ១០-១១ ខែឧសភា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំក្រុមការងារ​គម្រោងគ្រប់គ្រង​ធនធានទឹកចម្រុះឆ្លងដែន រវាងកម្ពុជា និងវៀតណាម ក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពក ចូលរួមកិច្ចប្រជុំរួម ដើម្បីពិភាក្សាលើឯកសារយន្តការកិច្ចសហប្រតិបត្តិការរួម ដោយមានការចូលរួមពីភាគីអនុវត្តន៍គម្រោងរបស់កម្ពុជា ដែលរូមមាន ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ភាគីវៀតណាម មន្ត្រីលេខាធិការដ្ឋាន រួមនឹងជំណាញការជាតិ និងមន្ត្រីតំណាងធនាគារពិភពលោក៕