Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលលើកទី១ នៃក្របខណ្ឌសូចនាករគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨)

សៀមរាប៖  ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី ការ​កែ​សម្រួល​លើក​ទី១ នៃ​ក្របខណ្ឌ​សូចនាករ​គណៈ​កម្មការ​ទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រី MRC។

គោលបំណងនៃកិច្ចប្រជុំដើម្បី៖

•  ពិនិត្យលើរចនាសម្ព័ន្ធក្របខ័ណ្ឌសូចនាករ ដែលបានកែសម្រួល

•  ពិនិត្យលើក្របខណ្ឌសូចនាករវាយតម្លៃ វិសាលភាព និងវិធីសាស្រ្ត

•  ពិនិត្យប៉ារ៉ាម៉ែត្រសម្រាប់ការតាមដាន និងពិភាក្សាអំពីតម្រូវការទិន្នន័យ សម្រាប់សូចនាករវាយតម្លៃ៕