Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ក្រុម​ការងារ​អនុវត្តន៍​គម្រោង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន សម្រាប់​ការ​គ្រប់​គ្រង​ទឹក​ជំនន់ និង​គ្រោះ​រាំងស្ងួត នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ រវាង​កម្ពុជា-​ថៃ ដែល​ទ្រទ្រង់​ថវិកា​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺមង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរទន្លេសាប មន្ទីរពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រុមជំនាញការ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើការរៀបចំការចាប់ផ្តើមអនុវត្តគម្រោង និងទិន្នន័យព័ត៌មានពាក់ព័ន្ធ៕