កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយក្រុមការងារហិរញ្ញវត្ថុ នៃក្រសួង ធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី ដោយមានការបង្ហាញ និងពិភាក្សាពីវឌ្ឍនភាព នៃការអនុវត្តថវិកាកម្មវិធីក្នុងទិដ្ឋភាពហិរញ្ញវត្ថុ បញ្ហាប្រឈមរួម និងយន្តការដោះស្រាយកន្លងមក។ កិច្ចប្រជុំនេះរៀបចំដោយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ និងមានការចូលរួមពីមន្ត្រីទទួលបន្ទុកការងាររៀបចំថវិកាកម្មវិធីនៃក្រសួង ស្ថាប័នចំនួន ១៥ ដែលបានអនុវត្តន៍ថវិកាកម្មវិធីដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៦៕