Developed by Khmer Focus
កិច្ចប្រជុំលើកទី១ របស់ក្រុមការងារ MRC PNPCA JC ស្តីពីការពិគ្រោះយោបល់ជាមុននៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​​កម្ពុជា ដែល​មាន​តំណាង​មក​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម   ក្រសួង​បរិស្ថាន  រដ្ឋបាល​ជលផល និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួម​កិច្ចប្រជុំលើកទី១ របស់ក្រុមការងារ MRC PNPCA JC ស្តីពី​ការពិគ្រោះយោបល់ជាមុន​នៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីក្រុមងារ JC PNPCA នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី​ MRCS  និងមន្ត្រីក្រសួងរ៉ែ និងថាមពលរបស់ឡាវ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

១/ ស្វែងយល់អំពីទិដ្ឋភាពទូទៅនៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ

២/ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងវិសាលភាពវាយតម្លៃ​ និងជំហ៊ានបន្ទាប់នៃការរៀបចំ  Technical  Review Report របស់  MRCS

៣/ ពិភាក្សា និងណែនាំលើក្របខ័ណ្ឌអនុវត្តដំណើរការពិគ្រោះយោបល់ជាមុននៃនីតិវិធី MRC PNPCA  និង​ពេលវេលារៀបចំវេទិកាសាធារណ: សម្រាប់សំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ៕