Developed by Khmer Focus
កិច្ចប្រជុំបច្ចេកទេស នៃអង្គភាពសម្របសម្រួលអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ សមាសភាគទី២ (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បច្ចេកទេស នៃ​អង្គភាព​សម្រប​សម្រួល​អនុវត្ត​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ សមាស​ភាគទី២ ដោយ​មាន​មន្រ្តី​ជាសមាជិក​ក្រុមការងារមកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តមណ្ឌលគីរី។

កិច្ចប្រជុំមានគោលបំណង ដើម្បីពង្រឹងដំណើរការការងារនៃការអនុវត្តគម្រោង និងសម្រេចបានលទ្ធផល ដោយបានពិនិត្យ ពិភាក្សា និងឯកភាព អំពីរចនាសម្ព័ន្ធ លក្ខខណ្ឌការងារ តួនាទី និងភារកិច្ចអនុក្រុមទទួលបន្ទុករៀបចំផែនការអាងទន្លេ និងអនុក្រុមទទួលបន្ទុកម៉ូដែលគ្រប់គ្រងធនធានទឹក    ពិភាក្សា និងស្វែងយល់ពីការរៀបចំវាយតម្លៃតម្រូវការបណ្តុះបណ្តាលសមត្ថភាព  ការរៀបចំផែនការសកម្មភាពអនុវត្តគម្រោង សមាសភាគទី២  និងបានពិនិត្យ ពិភាក្សា និងឯកភាព អំពីតារាងមាតិការរបាយការណ៍រីកចម្រើនត្រីមាសរបស់សមាសភាគទី២៕