សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងរបាយការណ៍អាងទន្លេមេគង្គ (ថ្ងៃទី ១៤-១៥ ខែសីហា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាង របាយការណ៍អាងទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលាគឺ (១) ពិនិត្យ និងពិភាក្សាបញ្ចប់ការប្រមូលទិន្នន័យថ្នាក់ជាតិ សម្រាប់របាយការណ៍ស្ថានភាពអាងទន្លេមេគង្គ និង (២) ធ្វើការបង្ហាញ និងពិភាក្សាអំពីសេចក្តីព្រាងនៃរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ និងប្រមូលមតិយោបល់ សម្រាប់រៀបចំជាសេចក្តីព្រាងចុងក្រោយ៕