Developed by Khmer Focus
កិច្ចប្រជុំលើកទី២ នៃក្រុមការងារគម្រោង គ្រប់គ្រងទឹកឆ្លងដែន (ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារគម្រោង គ្រប់គ្រងទឹកឆ្លងដែននៅតំបន់ល្បាក់ខោន រវាងកម្ពុជា-ឡាវ ដែលទ្រទ្រង់ថវិកាដោយ GIZ តាមរយៈ MRC ដោយមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិមកពីក្រសួង និងមន្ទីរពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពក្រោយកិច្ចប្រជុំលើកទី១ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ និងដើម្បីវិភាគលើចំណុចខ្លាំង និងខ្សោយ រួមទាំងទិន្នន័យសម្រាប់ការបន្តអនុវត្តគម្រោងរួមនេះ៕