កិច្ចប្រជុំអន្តរក្រសួងស្តីពី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយឯកឧត្តម ប៉ុញ សច្ចះ រដ្ឋលេខាធិការ លោក ឃ្លោគ សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហបបរតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់បណ្តាស្ថាប័នពាក់ព័ន្ធ និងការផ្តល់អនុសាសន៍ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ៕