Developed by Khmer Focus
សិក្ខាសាលាស្តីពី ការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីរួម សម្រាប់កិច្ចលទ្ធកម្មគម្រោងហិរញ្ញប្បទាន (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក ឆេង សុភ័ក្រ្ត អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​លោក នួន ចំរើន មន្ត្រី​អនុវត្តន៍​គម្រោងសមាសភាគ​ទី២ គម្រោង M-IWRM Phase 3 នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការ​ពិនិត្យ និង​ពិគ្រោះយោបល់​លើ​សេចក្តីព្រាង​នីតិវិធីរួម សម្រាប់​កិច្ចលទ្ធកម្ម​គម្រោង​ហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្រោមអធិបតី ឯកឧត្តម ប៉ែន ធារ៉ុង អគ្គនាយក នៃអគ្គនាយដ្ឋានសហប្រតិបត្តិការវិនិយោគអន្តរជាតិ និងគ្រប់គ្រងបំណុល ដោយមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕