វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការចែករំលែកទស្សនៈក្នុងការរៀបចំផែនការ និងការបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ម៉ូដែលរួម ក្នុងការវាយតម្លៃសេណារីយ៉ូនៃការអភិវឌ្ឍ ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គទាំងបួន តំណាងប្រទេសចិន តំណាងប្រទេសភូមា តំណាងលេខាធិការដ្ឋាន MRC តំណាង USACE និងតំណាង GWP។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបំណង ១) បង្កើនការយល់ដឹងលើគោលការណ៍ និងការអនុវត្តការចែករំលែកទស្សនៈក្នុងការរៀបចំផែនការ និងប្រើប្រាស់ម៉ូដែលរួម ពាក់ព័ន្ធករណីក្នុងពិភពលោក និងតំបន់មេគង្គ ២) បង្កើនបទពិសោធន៍ក្នុងការប្រើប្រាស់ម៉ូដែលរួម ដោយដាក់បញ្ចូលទិន្នន័យ និងលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា និង ៣) ដើម្បីរៀបចំផែនការសហការជាមួយ USACE ក្នុងការទ្រទ្រង់ការងារ MRC លើការប្រើប្រាស់លទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា៕