Developed by Khmer Focus
កិច្ចប្រជុំត្រៀមលើកទី១ ដើម្បីពិភាក្សាពីការរៀបចំបែងចែកភារកិច្ច និងការទទួលខុសត្រូវ (ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រៀម​លើក​ទី១ (ផ្ទៃក្នុង) ដើម្បី​ពិភាក្សា​ពីការ​រៀបចំ​បែងចែក​ភារកិច្ច និងការទទួលខុសត្រូវរៀបចំឯកសារ សម្រាប់​គណៈ​ប្រតិភូ​កម្ពុជា ទៅចូលរួម​កិច្ចប្រជុំក្រុមប្រឹក្សា​គណៈកម្មការទន្លេមេគង្គ លើកទី២៥ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខណ្ឌ MRC លើកទី២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ហាឡុង ប្រទេសវៀតណាម៕