Developed by Khmer Focus
វេទិកាកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក មេគង្គ-ឡានឆាង លើកទី១ (ថ្ងៃទី ០១-០២ ខែវិច្ឆិកា ឆ្នាំ២០១៨)

ចិន៖ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​នឹង​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១១រូប ដែល​ដឹក​នាំ​ដោយ​លោក ឃ្លោក សំអាង ប្រធាន​ក្រុម​ការងារ​លើ​វិស័យ​ធនធាន​ទឹក​កម្ពុជា សម្រាប់យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទៅចូលរួមវេទិកា កិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក មេគង្គ-ឡានឆាង លើកទី១ ក្រោមប្រធានបទ “ ភាពជាដៃគូទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព” នៅទីក្រុង គន់មីង ខេត្តយូណាន់ប្រទេសចិន។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បី ផ្តល់ជាវេទិកាសម្រាប់ការពិគ្រោះផ្នែកនយោបាយ ការដោះដូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសម្រាប់វិស័យទឹក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនធានទឹកក្នុងតំបន់មេគង្គ-ឡានឆាងទាំងមូល។ វេទិការនេះមានអ្នកចូលរួមមកពីផ្នែកគ្រប់គ្រង គ្រឹះស្ថានសិក្សាស្រាវជ្រាវលើវិស័យធនធានទឹកនៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ទាំង០៦ (ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម) និងតំណាងអង្គការពាក់ព័ន្ធ៕