Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ (ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម​ តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី ការ​កែ​សម្រួល​សេចក្តីព្រាង​របាយការណ៍​ស្ថាន​ភាព​អាង​ទន្លេ​មេគង្គ SOBR ដោយ​មាន​អ្នក​ចូល​រួម​មក​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធរួម​មាន៖ ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងផែនការ រដ្ឋបាលជលផល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន​​ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលា៖

១)- ធ្វើបទបង្ហាញ និងពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍របស់អាងទន្លេ (Version 3.04)

២)- ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានមួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់របាយការណ៍នេះ និង

៣)- ប្រមូលមតិយោបល់ចុងក្រោយដើម្បីបញ្ចប់របាយការណ៍អាងទន្លេ SOBR៕