Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របកគំហើញពីការសិក្សាផ្នែកបរិស្ថាន (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ក្រុមការងារ​កម្ពុជា​រួម​មាន៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក រស់ សោភ័ណ្ណា ប្រធាន​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និង​សំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី របកគំហើញ​ពីការសិក្សាផ្នែកបរិស្ថាន សម្រាប់​​ផែនការអភិវឌ្ឍន៍នាវាចរណ៍លើទន្លេមេគង្គ-ឡាងឆាង ដោយមានការចូលរួមក្រុមការងារនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងក្រុមការងារនៃប្រទេសចិន។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១). ពិភាក្សាលើលទ្ធផលនៃការសិក្សាជាមួយក្រុមជំនាញការនៃប្រទេសជាសមាជិក MRC (២). ប្រមូលមតិយោបល់ និងការណែនាំ សម្រាប់បញ្ចប់របាយការណ៍សិក្សា និង(៣). កំណត់ជំហានបន្ទាប់ក្នុងការអនុវត្តអនុសាសន៍៕