Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី "ការកសាងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពី ពិការភាព ២០១៩-២០២៣" (ថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក​ សាខុន​ ប៉ូរី​ អនុប្រធាននាយកដ្ឋានផែនការ​ និងសហប្រតិបត្តិការអន្តរជាតិ​ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី​ "ការកសាងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពី​ ពិការភាព​ ២០១៩-២០២៣"​ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ​ ដោយមានការចូលរួមពីគ្រប់ក្រសួង​ មន្ទីរ​ ស្ថាប័នខេត្ត​ ក្រុង។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីកសាងនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពអាណត្តិថ្មី​ ដែលមានលក្ខណ:បរិយាបន្នពេញលេញគ្រប់វិស័យ​ ធានាលើកកម្ពស់គុណភាពជីវិត​ ព្រមទាំងសុខុមាលភាពរបស់ជនមានពិការភាព​ ក្នុងរយ:ពេល​ ៥ឆ្នាំខាងមុខ​ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕