ការបណ្តុះបណ្តាលបន្ថែមពីជំនាញការ លើការបញ្ចូលទិន្នន័យ ព័ត៌មាន NIP (ថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៨)
ភ្នំពេញ៖ មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការបណ្តុះបណ្តាលបន្ថែម ពីជំនាញការមកពី MRCS លើការបញ្ចូលទិន្នន័យ ព័ត៌មាន ទាក់ទងនឹងទឹក និងគម្រោង NIP ដើម្បីដាក់បង្ហាញនៅលើ Dashboard និងបង្ហាញពីបច្ចេកទេសក្នុងការប្រើឧបករណ៍ ដើម្បីទាញយកទិន្នន័យ ព័ត៌មាន មកដាក់បង្ហាញនៅលើ Dashboard នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕