ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងលោក ផេង សុភ័ក្ត្រ មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាលើ របាយការណ៍ជាតិលើកទី៦ ស្តីពី ជីវៈចម្រុះ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវសាធារណៈ និងអង្គការមិនមែនរដ្ឋាភិបាល។
គោលបំណងនៃសិក្ខាសាលាគឺ៖
១) ការប្រែប្រួលនិន្នាការ និងស្ថានភាពនៃជីវៈចម្រុះរបស់កម្ពុជា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨
២) ឥទ្ធិពលសំខាន់ៗដែលបង្កឱ្យមានការប្រែប្រួលជីវៈចម្រុះ
៣) មធ្យោបាយផ្សេងៗដែលបានយកមកអនុវត្តក្នុងការអភិរក្សជីវៈចម្រុះ ការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពី ជីវៈចម្រុះ និងគោលដៅជីវៈចម្រុះជាតិ និង
៤) យន្តការដែលបានអនុវត្ត ដើម្បីសម្រេចបាននូវគោលដៅជីវៈចម្រុះ អាឈី (២០១១-២០២០) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕