Developed by Khmer Focus
សិក្ខាសាលាពិនិត្យលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារ សម្រាប់អនុវត្តពិធីសារ ណាហ្គូយ៉ា” (ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូល​រួម​សិក្ខាសាលា​ពិនិត្យ​លើ​គម្រោង​ស្តីពី “ការរៀបចំ​បង្កើត​ក្របខណ្ឌការងារ សម្រាប់អនុវត្តពិធីសារ ណាហ្គូយ៉ា ស្តីពី​ការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ” ដែលរៀបចំដោយ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួង​បរិស្ថាន និងដោយមានការចូលរួម មកពី ៤៦ស្ថាប័នរួមមាន ស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវសាធារណៈ និងអង្គការមិនមែនរដ្ឋាភិបាល។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្ហាញ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគម្រោងសម្រាប់រៀបចំឯកសារគម្រោងស្នើសុំពេញលេញពីមូលនិធិបរិស្ថានពិភពលោក៕