Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ (ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩)

កំពង់ចាម៖ ឯកឧត្តម តែ​​ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ឆ្លងដែន ក្នុង​តំបន់​ដីសណ្តទន្លេមេគង្គ កម្ពុជា-វៀតណាម ដោយមានការចូលរួមពីក្រសួង ស្ថាប័ន មន្ទីរជំនាញ សាលាខេត្ត និងសាលាស្រុកពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលាគឺ ពិភាក្សាអំពីការកំណត់អត្តសញ្ញាណ និងសកម្មភាពនានា ដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងការដោះស្រាយបញ្ហារួមគ្នា និងការឯកភាពគ្នានៅថ្នាក់ជាតិ លើផែនការសកម្មភាពជាតិ មុននឹងបង្កើតផែនការសកម្មភាពរួមជាមួយសមភាគីវៀតណាម៕